Ephesians 5

1ដូច្នេះចូរ​យកតម្រាប់តាមព្រះជាម្ចាស់ដូចជាកូន​ដ៏​ជា​ទីស្រលាញ់ចុះ 2ហើយរស់នៅក្នុង​សេចក្ដី​ស្រលាញ់​ដូច​ដែល​ព្រះ​គ្រិស្ដ​បាន​ស្រលាញ់យើងហើយប្រគល់អង្គទ្រង់សម្រាប់យើង​ទុកជា​តង្វាយនិងយញ្ញបូជាដែលមានក្លិនពិដោរ​ដ៏​ក្រអូប​ថ្វាយ​ដល់​ព្រះជាម្ចាស់ 3រីឯអំពើអសីលធម៌ខាងផ្លូវភេទ​សេចក្ដី​ស្មោកគ្រោកគ្រប់បែបយ៉ាង​សេចក្ដី​លោភលន់​នោះ​មិន​ត្រូវ​ឲ្យ​មាន​​និយាយ​ក្នុងចំណោមអ្នករាល់គ្នាឡើយ​ដើម្បី​ឲ្យ​សមជា​ពួក​បរិសុទ្ធ 4ហើយរឿងគួរខ្មាសសំដីចម្កួតសំដីកំប្លែងអាសអាភាសក៏​មិន​ត្រូវ​ឲ្យ​មាន​ដែរ​ព្រោះ​សេចក្ដី​ទាំងនោះមិនសមរម្យទេប៉ុន្ដែ​ចូរ​មាន​សំដី​អរ​ព្រះ​គុណវិញ 5ចូរអ្នករាល់គ្នា​ដឹង​ហើយ​យល់​ការ​នេះចុះថា​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាងផ្លូវភេទ​មនុស្ស​ស្មោកគ្រោក​មនុស្ស​លោភលន់ដែលជាអ្នក​ថ្វាយបង្គំ​រូបព្រះគ្មានមរតកនៅក្នុងនគរ​របស់​ព្រះ​គ្រិស្ដនិងព្រះជាម្ចាស់ទេ 6កុំឲ្យ​អ្នកណា​ម្នាក់​បញ្ឆោតអ្នករាល់គ្នា​ដោយ​ពាក្យសំដីឥតប្រយោជន៍ឡើយដ្បិតដោយព្រោះ​សេចក្ដី​ទាំងនេះ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់កើតមានចំពោះ​ពួក​កូនៗដែលមិនស្ដាប់បង្គាប់ 7ដូច្នេះចូរ​កុំរួមចំណែក​ជាមួយ​ពួកគេឡើយ 8ព្រោះកាល​ពីមុន​អ្នករាល់គ្នា​ជាសេចក្ដីងងឹតប៉ុន្ដែឥឡូវនេះ​អ្នករាល់គ្នា​ជា​ពន្លឺនៅក្នុងព្រះអម្ចាស់​ដូច្នេះ​ចូរ​រស់នៅ​ឲ្យ​ដូចជាកូន​របស់​ពន្លឺ​ចុះ 9ដ្បិតផលផ្លែរបស់ពន្លឺ​មាន​នៅក្នុងគ្រប់ទាំងសេចក្ដីល្អសេចក្ដីសុចរិតនិងសេចក្ដីពិត 10ព្រមទាំងពិនិត្យ​ឲ្យ​ដឹងនូវអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យ 11កុំចូលរួមក្នុងកិច្ចការនៃសេចក្ដីងងឹតដែលគ្មានផលផ្លែ​នោះ​ឡើយប៉ុន្ដែ​ត្រូវ​លាតត្រដាង​កិច្ចការ​ទាំងនោះ​វិញ 12ព្រោះកិច្ចការ​ទាំងឡាយ​ដែលគេ​បាន​ប្រព្រឹត្ត​ដោយ​សម្ងាត់​នោះ​សូម្បីតែនិយាយ​ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ។ 13ប៉ុន្ដែអ្វីៗ​ទាំងអស់​នឹង​ត្រូវ​លាតត្រដាងឲ្យឃើញដោយសារពន្លឺ 14ព្រោះជាពន្លឺទេតើ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្វីៗ​ទាំងអស់។ ​ដូច្នេះហើយ​បានជា​មាន​សេចក្ដី​ចែងទុក​មក​ថា​ចូរ​ក្រោកឡើងអ្នកដែលដេកលក់​អើយ! ​ចូរ​ក្រោកចេញពី​ពួក​មនុស្ស​ស្លាប់​មក​នោះ​ព្រះ​គ្រិស្ដ​នឹង​ចាំងពន្លឺ​មក​លើ​អ្នក 15ដូច្នេះចូរ​ប្រយ័ត្នឲ្យមែនទែន​អំពី​របៀប​ដែល​អ្នករាល់គ្នា​រស់នៅមិនមែនដូចជា​មនុស្ស​គ្មានប្រាជ្ញាទេប៉ុន្ដែដូចជា​មនុស្ស​មានប្រាជ្ញាវិញ 16ទាំងចេះប្រើប្រាស់ពេលវេលា​ផង​ពីព្រោះសម័យនេះអាក្រក់ណាស់ 17ដូច្នេះកុំល្ងង់ឡើយ​ចូរ​យល់​អំពី​អ្វី​ដែល​ជាបំណងរបស់ព្រះអម្ចាស់ 18កុំស្រវឹងស្រាដែលនាំ​ឲ្យ​ប្រព្រឹត្ដផ្ដេសផ្ដាសឡើយប៉ុន្តែ​ចូរ​ឲ្យ​បាន​ពេញដោយ​ព្រះ​វិញ្ញាណ 19ហើយនិយាយគ្នា​ទៅវិញ​ទៅមកដោយទំនុកតម្កើងទំនុកបរិសុទ្ធ​និង​ចម្រៀង​ខាង​វិញ្ញាណព្រមទាំងច្រៀង​និង​សរសើរព្រះអម្ចាស់​ចេញ​ពី​ចិត្ត​របស់​អ្នករាល់គ្នា​ចុះ 20ហើយអរព្រះគុណព្រះជាម្ចាស់ជា​ព្រះ​វរ​បិតាជានិច្ចសម្រាប់គ្រប់​ការ​ទាំងអស់ក្នុងព្រះនាម​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើង 21ព្រមទាំងចុះចូល​នឹង​គ្នា​ទៅវិញ​ទៅមកដោយ​ការ​កោតខ្លាច​ព្រះ​គ្រិស្ដ 22ប្រពន្ធរាល់គ្នា​អើយ! ​ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ឲ្យ​ដូចជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ 23ដ្បិតប្ដីជាក្បាលរបស់ប្រពន្ធដូចជា​ព្រះ​គ្រិស្ដ​ជា​ព្រះសិររបស់ក្រុមជំនុំ​ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​ជា​ព្រះអង្គ​សង្គ្រោះរបស់រូបកាយ​ដែរ។ 24ដូច្នេះក្រុមជំនុំចុះចូលនឹង​ព្រះ​គ្រិស្ដ​ជា​យ៉ាងណាប្រពន្ធ​ក៏​ត្រូវ​ចុះចូល​នឹងប្ដីក្នុងគ្រប់​ការ​ទាំងអស់​ជា​យ៉ាងនោះដែរ 25ប្ដីរាល់គ្នា​អើយ! ​ចូរ​ស្រលាញ់ប្រពន្ធ​ឲ្យ​ដូចជា​ព្រះ​គ្រិស្ដស្រលាញ់ក្រុមជំនុំហើយ​បាន​ប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំ​ដែរ 26ដើម្បីឲ្យ​ព្រះអង្គ​ញែកក្រុមជំនុំ​ជា​បរិសុទ្ធ​ទាំង​បាន​សំអាត​ដោយ​លាង​នឹង​ទឹក​និង​ដោយព្រះបន្ទូល 27ហើយដើម្បី​ឲ្យ​ព្រះអង្គ​បាន​ថ្វាយក្រុមជំនុំ​ដែល​ប្រកប​ដោយ​សិរីរុងរឿង​នោះ​ដល់​អង្គទ្រង់​ដោយ​គ្មានស្លាកស្នាមគ្មានជ្រីវជ្រួញអ្វីមួយយ៉ាងនោះ​ឡើយ​គឺ​ឲ្យ​បានបរិសុទ្ធនិងឥតបន្ទោសបាន 28ដូច្នេះប្ដីត្រូវស្រលាញ់ប្រពន្ធ​របស់​ខ្លួន​ឲ្យ​ដូចជា​ស្រលាញ់​រូបកាយ​របស់​ខ្លួនដែរ។ ​អ្នកណាស្រលាញ់ប្រពន្ធ​របស់​ខ្លួន​អ្នក​នោះ​ក៏​ស្រលាញ់​ខ្លួន​ឯង​ដែរ 29ដ្បិតមិនដែល​មាន​អ្នកណា​ស្អប់រូបកាយ​របស់​ខ្លួនឡើយផ្ទុយទៅវិញ​គេ​ចិញ្ចឹមហើយថ្នាក់ថ្មមវាដូចជា​ព្រះ​គ្រិស្ដ​បាន​ធ្វើ​ចំពោះក្រុមជំនុំដែរ 30ពីព្រោះយើង​ជាអវយវៈ​នៃ​រូបកាយរបស់ព្រះអង្គ 31ដោយហេតុនេះ​បានជា​មនុស្សប្រុស​នឹង​ចាកចេញ​ពី​ឪពុកម្ដាយ​ទៅ​រួមរស់ជាមួយប្រពន្ធ​របស់​ខ្លួនហើយ​អ្នក​ទាំងពីរ​នឹង​ត្រលប់ជាសាច់តែមួយ 32សេចក្ដីអាថ៌កំបាំងនេះជ្រាលជ្រៅណាស់ប៉ុន្ដែខ្ញុំនិយាយ​នេះ​សំដៅ​លើ​ព្រះ​គ្រិស្ដនិងក្រុមជំនុំ​ប៉ុណ្ណោះ។ 33ទោះជាយ៉ាងណា​ក្ដី​ចូរ​អ្នករាល់គ្នាស្រលាញ់ប្រពន្ធ​របស់​ខ្លួន​រៀងៗ​ខ្លួន​ឲ្យ​ដូចជាស្រលាញ់ខ្លួនឯងចុះហើយប្រពន្ធ​ត្រូវ​គោរពប្ដី
Copyright information for KhmKCB